មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបើកនេសាទថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៧ មករា ២០២១
144

ថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបើកនេសាទ ដោយប្រើប្រាស់កំលាំង ៣៤នាក់ និងមធ្យោបាយចំនួន ១០គ្រឿង នៅចំណុចដៃដងទង់,បឹងរៀល ស្ថិតនៅភូមិព្រែកឆ្ដោរ ឃុំកំពង់អុស ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង និងព្រែតាពេជ ស្ថិតនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយធ្វើការរុះរើ ហើយប្រមូលវត្ថុតាងបានរួមមាន៖ របាំងស្បៃមុង ៣៩កន្លែង  ប្រវែង៩៨០ ម៉ែត្រ លូស្បៃមុង ៤៣គ្រឿង បង្គោល ចំនួន ៥៥០ដេីម និងចាក់លែងត្រីចំរុះក្នុងដែននេសាទវិញចំនួន ៩០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter