មាតិកា
ចុះត្រួតពិនិត្យតាមដាមជម្ងឺឆ្លង និងផ្តល់ការព្យាបាលបង្ហាញនៅភូមិបឹងវែង ឃុំក្រាំងលាវថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៨ មករា ២០២១
230

ថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានសហការណ៍ជាមួយពេទ្យសត្វស្រុករលាប្អៀរ និងប្រធានសហគមន៍កសិកម្មក្រាំលាវ បានចុះត្រួតពិនិត្យតាមដាមជម្ងឺឆ្លង និងផ្តល់ការព្យាបាលបង្ហាញនៅភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ផ្សព្វផ្សាយដល់ម្ចាស់សត្វ អោយយល់របៀបថែទាំសត្វ និងទប់ស្កាត់ពីការឆ្លងរាលដាលនៃជម្ងឺអុតក្តាមគោក្របី និងធ្វើការព្យាបាលបង្ហាញ ។ ជាលទ្ធផល៖  ភូមិបឹងវែងមានគោឈឺចាប់តាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានរោគសញ្ញាហៀរសំបោរ ឈឺជើង ដំបៅច្រមុះ និងអណ្តាត ហើយមានគោឈឺសរុបចំនួន ៥០ក្បាល គោងាប់ចំនួន៩ក្បាល(កូនគោ៨ក្បាល) ព្យាបាលជាចំនួន២៣ក្បាល និងកំពុងព្យាបាលចំនួន ២៧ក្បាល។ ធ្វើការព្យាបាលបង្ហាញ ៧ក្បាល តាមការសន្និដ្ឋានលើរោគសញ្ញា គឺជម្ងឺអុតក្តាម។

ចំនួនអ្នកចូលទស្សនា
Flag Counter