មាតិកា
ពិធីកិច្ចព្រមព្រៀង កសិកម្មកិច្ចសន្យា វាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ជាមួយក្រុមហ៊ុនថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១
ចេញ​ផ្សាយ ៣០ មករា ២០២១
316

ថ្ងៃសុក្រ ១រោចខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការណ៍ជាមួយសមាគមបណ្ដាញកសិករ និងធម្មជាតិ(FNN) បានរៀបចំពិធីកិច្ចព្រមព្រៀង កសិកម្មកិច្ចសន្យា វាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ជាមួយក្រុមហ៊ុន ខេមបូឌា អាហ្គ្រីខលធឺ ខូអបភើរេធីវខបភើរេសឹនម.ក AGRICULTURAL COOPERATIVE COOPERATION PLC ដែលប្រព្រិត្តទៅនៅសាលប្រជុំមន្ទីរកសិកម្ម ក្រោមអធិបតិយ្យភាពដោយកញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីថ្នាក់ដឹកនាំសហគមន៍កសិកម្ម ចំនួន៦សហគមន៍ និងអ្នកចូលរួមសរុបចំនួន ២១នាក់ ក្នុងគោលបំណង៖-ចុះកិច្ចសន្យាស្រូវចំណីសរីរាង្គ និង ស្រូវចំណីសុវតិ្តភាព របស់សហគមន៍កសិកម្មចំនួន៦គឺ សហគមន៍កសិកម្មក្រាំងលាវសាមគ្គី, ជៀបសន្តិភាពស្ត្រីក្លាហាន, បឹងលាជសំបូរផល, ក្រាំងល្វា និងសហគមន៍កសិកម្មធ្លកវៀនមានជ័យ ជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងរវាង ក្រុមហ៊ុន អមរុយ៏រ៉ាយ និងក្រុមហ៊ុន ហ្គោលដិនរ៉ាយ។

ចំនួនអ្នកចូលទស្សនា
Flag Counter