មាតិកា
ចុះតាមដានត្រួតពិនិត្យសកម្មភាពបណ្តុំអាជីវកម្មបន្លែ និងផ្ទះសំណាញ់ នៅក្នុងឃុំគោលដៅមានឃុំខុនរ៉ង ឃុំពពេល និងឃុំចកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១
ចេញ​ផ្សាយ ៣០ មករា ២០២១
322

ថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាស្រុកបរិបូណ៌ បានចុះតាមដានត្រួតពិនិត្យសកម្មភាពបណ្តុំអាជីវកម្មបន្លែ និងផ្ទះសំណាញ់ នៅក្នុងឃុំគោលដៅមានឃុំខុនរ៉ង ឃុំពពេល និងឃុំចក ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ដោយក្រុមបណ្តុំបន្លែឆ្នាំ ២០២០និង២០១៨ បានបន្តសកម្មភាពការងារដំាដុះដំណាំជាធម្តតាលើប្រភេទមុខដំណាំដូចជា ស្ពៃ ត្រកួន និងត្រសក់ ចំនែកផ្ទះសំណាញ់៖ ក/ភូមិពពេល ឃុំខុនរ៉ងស្រុកបរិបូណ៌ ប្រមូលផលបាន ៣លើកស្មើទឹកប្រាក់ចំនួន ១ ៩៥០ ០០០រៀល (នៅតែបន្តការងារដាំដុះ), ខ/ភូមិជាងហ្លួង ឃុំពពេល ស្រុកបរិបូណ៌ ប្រមូលផលបាន ២លើក ស្មើថវិកា ១ ៧៩០ ០០០រៀល (នៅតែបន្តការងារដាំដុះ), គ/ភូមិតាប៉ាង ឃុំចកស្រុកបរិបូណ៌ ប្រមូលផលបាន ២លើក ស្មើថវិកា ១ ៣៧០ ០០០រៀល ហើយបញ្ហាវិញគឺតម្លៃបន្លែសព្វថ្ងៃនៅទីផ្សាក្នុងស្រុកបរិបូណ័ បានធ្លាក់ចុះគឹ ត្រសក់តម្លៃ៥០០រៀល ក្នុង១គីឡូក្រាម, ស្ពៃខ្មៅតម្លៃ១ ០០០រៀលក្នុង១គីឡូក្រាម និងស្ពៃក្រញាញ់ ស្ពៃតឿបានតម្លៃ២ ០០០រៀល ក្នុង១គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter