មាតិកា
មហាសន្និបាតបូកលទ្ធផលការងារប្រចាំឆ្នាំ២០២០ របស់សហគមន៍កសិកម្មបន្ទាយព្រាលពន្លឺថ្មីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១
ចេញ​ផ្សាយ ៣០ មករា ២០២១
179

ថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ លោក លន់ ពិសី អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតបូកលទ្ធផលការងារប្រចាំឆ្នាំ២០២០ របស់សហគមន៍កសិកម្មបន្ទាយព្រាលពន្លឺថ្មី  ក្រោមអធិបតីភាពលោក ព្រុំ ស៊ីថន មេឃុំបន្ទាយព្រាល នៅសាលាឃុំបន្ទាយព្រាល ក្នុងឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមដោយ មេភូមិ ថ្នាក់ដឹកនាំសហគមន៍ និងសមាជិកសហគមន៍ទាំងអស់ ក្នុងគោលបំណងសម្រេចនិងអនុម័តទៅលើរបៀបវារៈដូចខាងក្រោម៖ របាយការណ៍សកម្មភាពមុខរបរ និងរបាយការណ៍ហិរញវត្ថុ, របាយការណ៍ត្រួតពិនិត្យរបស់គណៈកម្មការត្រួតពិនិត្យ, ផែនការបែងចែកប្រាក់ចំណេញ រួមទាំងប្រាក់ភាគលាភ, ការអនុម័តសមាជិកថ្មី ការជាវហ៊ុនបន្ថែម, ការអនុម័តការសុំលាឈប់របស់សមាជិកចាស់, និងផែនការសកម្មភាពមុខរបរ និងផែនការថវិកាសម្រាប់ឆ្នាំ២០២១។

ចំនួនអ្នកចូលទស្សនា
Flag Counter