មាតិកា
វេទិកាផ្សព្វផ្សាយអត្ថប្រយោជន៏ឡជីវឧស្ម័ននៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១
ចេញ​ផ្សាយ ០៥ កុម្ភៈ ២០២១
214

ថ្ងៃព្រហស្បតិ៍  ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១  លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងជានាយកកម្មវិធីឡជីវឧស្ម័នខេត្តកំពង់ឆ្នាំង និងសហការី បានចូលរួមវេទិកាផ្សព្វផ្សាយអត្ថប្រយោជន៏ឡជីវឧស្ម័ន ក្រោមអធិបតីភាពដោយឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាគណៈកម្មការតម្រង់ទិសកម្មវិធីឡជីវឧស្មន័, ឯកឧត្តម កៅ ផល រដ្ឋលេខាធិការក្រសួងកសិកម្ មរុក្ខាប្រមាញ់ និងនេសាទ និងលោក គឹម សាវឿន នាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ និងជានាយកកម្មវិធីឡជីវឧស្ម័ន នៅផ្ទះកសិករឈ្មោះ ម៉ា ថន ក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីលោក យ៉ង់ សៅវុទ្ឋី អភិបាលនៃគណៈអភិបាលស្រុករលាប្អៀរ អាជ្ញាធរភូមិ-ឃុំ ព្រមទាំងកសិករប្រើប្រាស់ឡជីវឧស្ម័ន និងកសិករគ្មានឡជីវឧស្ម័នសរុបចំនួន ៥០នាក់ ក្នុងគោលបំណង៖ ដើម្បីផ្សព្វផ្សាយអត្ថប្រយោជន៏នៃការប្រើប្រាស់ឡជីវឧស្ម័ន ដល់កសិករចូលរួម និងកសិករផ្សេងទៀត ហើយក្នុងពិធីសំណេះសំណាលជាមួយកសិករផងដែរ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាគណៈកម្មការតម្រង់ទិសកម្មវិធីឡជីវឧស្មន័ មានមតិលើកឡើងនូវសារៈប្រយោជន៏នៃការប្រើប្រាស់ឡជីវឧស្ម័នមានចំនួន ៥ចំណុចដោយចំណុចទី១-កសិករមានឧស្ម័នសម្រាប់ចំអិនអាហារ, ចំណុចទី២-កសិករមានជីកំប៉ុស្ត៏ិសម្រាប់ប្រើប្រាស់លើដំណាំផ្សេងៗ, ចំណុចទី៣-បវិវេណផ្ទះបាយមានអនាម័យល្អ, ចំណុចទី៤-កសិករកាត់បន្ថយការប្រើប្រាស់អុស និងចំណុចទី៥-កសិករចំណេញថវិកា និងពេលវេលា។ ហើយកម្មវិធីបន្ទាប់គណៈអធិបតី បានអញ្ជើញចូលរួមពិនិត្យការប្រើប្រាស់ឡជីវឧស្ម័នរួមមាន ចង្រ្គាន ចង្កៀង រោងជីកំប់ុស្តិ៏ និងរោងផ្ទះសំណាញ់ដាំបន្លែ ដោយប្រើប្រាស់ជីឡ ឡជីវឧស្ម័ន របស់កសិករឈ្មោះ ម៉ា ថន

ចំនួនអ្នកចូលទស្សនា
Flag Counter