ថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបានសហការណ៍ជាមួយពេទ្យសត្វស្រុកកំពង់ត្រឡាច អាជ្ញាធរ ភូមិឃុំ និងពេទ្យសត្វភូមិក្នុងឃុំសែប បានចុះអន្តរាគមន៏ទប់ស្កាត់ជម្ងឺអុតក្តាមគោ និងផ្តល់ការព្យាបាលបង្ហាញនៅភូមិតាណុប និងភូមិតាសុក ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ធ្វើការព្យាបាលបង្ហាញ និងណែនាំកសិករម្ចាស់សត្វពីផលប៉ះពាល់ ការឆ្លងរាលដាលជម្ងឺអុតក្តាម ជាលទ្ធផល៖ -បានផ្តល់បច្ចេកទេសនៃការទប់ស្កាត់ការរីករាលដាលជម្ងឺអុតក្តាម ធ្វើជីវសុវត្តិភាព និងអនាម័យនៅកន្លែងចិញ្ចឹម, -បានផ្តល់ថ្នាំប្លូមេទីឡែន ដល់កសិករចំនួន៦២គ្រួសារ និងបានធ្វើការព្យាបាលបង្ហាញដល់កសិករចំនួន២ភូមិ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម