មាតិកា
បទយកការណ៍នូវភាពរីកចម្រើន និងសក្តានុពលលើវិស័យកសិកម្មក្នុងខេត្តកំពង់ឆ្នាំងជាមួយអ្នកសារព័ត៏មានទូរស្សន៏ជាតិកម្ពុជា(ទទក)ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១
ចេញ​ផ្សាយ ០៦ កុម្ភៈ ២០២១
235

ថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានចូលរួមផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៏មានទូរស្សន៏ជាតិកម្ពុជា ស្តីពីបទយកការណ៍នូវភាពរីកចម្រើន និងសក្តានុពលលើវិស័យកសិកម្មក្នុងខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ដើម្បីចុះថតរូបភាព និងពិនិត្យមើលសកម្មភាពការងារវិស័យកសិកម្មនៅក្នុងខេត្តកំពង់ឆ្នាំង  ដោយបានចុះផ្តល់បទសម្ភាសន៍ចំនួន ៣ទីតាំង រួមមាន៖ ទីតាំងទី១-ពិនិត្យសកម្មភាព ការដាំដុះ ដំណាំខ្ទឹម និងស្ពៃ នៅសហគមន៏ទឹកហូតមានជ័យក្តីសង្ឃឹម ឃុំទឹកហូត ស្រុករលាប្អៀរ, ទីតាំងទី២-ពិនិត្យសកម្មភាពការដាំដុះដំណាំស្រូវប្រាំង នៅតំបន់ទួលអំអិល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង, និងទីតាំងទី៣-ពិនិត្យសកម្មភាពការចិញ្ចឹម ត្រី ក្នុងស្រះ របស់កសិករឈ្មោះ សុខ ហៃ នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter