មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបើកនេសាទថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១
ចេញ​ផ្សាយ ១៧ កុម្ភៈ ២០២១
141

ថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានសហការជាមួយសង្កាត់រដ្ឋបាលជលផលជុំគីរី ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពារ,ព្រែកឆ្ដោរនិង សហគមន៍នេសាទស្វាយរំពារសែនជ័យ ដែលដឹកនាំដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌរដ្ឋបាលជលផលកពង់ឆ្នាំង ដែលបានប្រើប្រាស់កម្លាំងសរុប ០៨នាក់ មធ្យោបាយកាណូត ០៣គ្រឿង បានចុះប្រតិបត្តិការប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍ របាំងលូស្បៃមុង នៅចំណុច សំពៅសំពាក់,បឹងបករៀម ភូមិ ក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្នុងនោះប្រមូលវត្តុតាងបានរួមមាន៖ របាំស្បៃមុង ១១កន្លែង ៣៥០ ម លូស្បៃមុងចំនួន១ គ្រឿង បង្គោលចំនួន ២០០ដេីម និងចាក់លែងត្រីក្នុងដែននេសាទវិញចំនួន ៥០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter