មាតិកា
ចុះពិនិត្យការងារដាំដុះស្រូវប្រាំង និងស្រែបង្ហាញដោយប្រើឧបករណ៏ព្រោះនៅតំបន់ទំនប់២០ឧសភាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១
ចេញ​ផ្សាយ ១៨ កុម្ភៈ ២០២១
203

ថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ​លោក លៀង ដេត អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះពិនិត្យការងារដាំដុះស្រូវប្រាំង និងស្រែបង្ហាញដោយប្រើឧបករណ៏ព្រោះនៅតំបន់ទំនប់២០ឧសភា ស្ថិតក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ស្ថានទូតអូស្ត្រាលីតាមរយះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១​ ក្រោមអធិបតីភាពដោយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយះការពិនិត្យជាក់ស្តែងលទ្ធផលដូចខាងក្រោម៖ -ផ្ទៃដីដាំដុះស្រូវលើកទី២ មានចំនួន ១០៥ហិកតា ក្នុងនោះ ផ្ទៃដីដាំដុះនៅក្នុងអាងទឹក២០ឧសភាចំនួន ២៥ ហិកតា និងផ្ទៃដីដាំដុះខាងក្រៅទំនប់ចំនួន ៨០ហិកតា ស្ថានភាពស្រូវស្ថិតក្នុងវគ្គកាលលូតលាស់(អាយុកាល ៣០-៤០ ថ្ងៃ) បច្ចុប្បន្នកសិករកំពង់បូមទឹកពីអាងបញ្ចូលប្រឡាយមេ ដើម្បីស្រោចស្រពលើដំណាំស្រ ហើយស្រែបង្ហាញដែលប្រើឧបករណ៏ព្រោះជាជួរ មានការដុះលូតលាស់ល្អ ស្ថិតក្នុងដំណាក់កាលបែកគុម្ព មានទឹកគ្រប់គ្រាន់។                                            

ចំនួនអ្នកចូលទស្សនា
Flag Counter