ថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតកំណេីតដំបូងរបស់សហគមន៍កសិកម្មនៅឃុំចោងម៉ោង ក្រោមអធិបតីភាពដោយលោកស្រី ជឹម ចោត អភិបាលរងស្រុកទឹកផុស នៅសាលាឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមសរុបចំនួន ៧៧ នាក់ ស្រី៤៥នាក់ ក្នុងគោលបំណង៖ -អនុម័តលេីលក្ខន្តិក: និងបទបញ្ជាផ្ទៃក្នុង របស់សហគមន៍កសិកម្ម -បោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាភិបាល និងគណះកម្មាការត្រួតពិនិត្យ -ពិភាក្សាអំពីសំណុំឯកសារចាំបាច់ដែលត្រូវភ្ជាប់ពេលធ្វេីលិខិតស្នេីសុំចុះបញ្ជីទទួលស្គាល់ពីមន្ទីរកសិកម្មខេត្ត ហើយជាលទ្ធផលសម្រេចបាន៖ -បានឯកភាពសម្រេចអនុម័តលេីលក្ខន្តិក: និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិកម្ម -បោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាភិបាល ៥រូប និងគណះកម្មការត្រួតពិនិត្យ ៣រូប និង-បានពិភាក្សាលេីឯកសារចាំបាច់ដែលត្រូវភ្ជាប់ពេលធ្វេីលិខិតស្នេីសុំចុះបញ្ជី (មិនត្រូវលេីសរយ:ពេល៣០ថ្ងៃ ក្រោយមហាសន្និបាតកំណេីតដំបូង)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម