មាតិកា
ចុះអន្តរាគមន៍ទប់ស្កាត់ជម្ងឺអុតក្តាម និងផ្តល់ការព្យាបាលបង្ហាញនៅភូមិព្រៃសំពៅ និងភូមិសាអងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១
ចេញ​ផ្សាយ ១៩ កុម្ភៈ ២០២១
192

ថ្ងៃព្រហស្បតិ៍ ០៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានសហការណ៍ជាមួយពេទ្យសត្វស្រុករលាប្អៀរ អាជ្ញាធរភូមិ ឃុំ និងពេទ្យសត្វភូមិក្នុងឃុំប្រស្នឹប បានចុះអន្តរាគមន៍ទប់ស្កាត់ជម្ងឺអុតក្តាម និងផ្តល់ការព្យាបាលបង្ហាញនៅភូមិព្រៃសំពៅ និងភូមិសាអង ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ធ្វើការព្យាបាលបង្ហាញ និងណែនាំម្ចាស់សត្វពីផលប៉ះពាល់ ការឆ្លងរាលដានជម្ងឺអុតក្តាម។ ជាលទ្ធផល៖ -បានផ្តល់បច្ចេកទេសនៃការទប់ស្កាត់ការរីករាលដានជម្ងឺអុតក្តាម ធ្វើជីវសុវត្ថិភាព និងអនាម័យកន្លែងចិញ្ចឹម -បានផ្តល់ថ្នាំប្លូមេទីឡែនដល់កសិករចំនួន៣៥គ្រួសារ និងធ្វើការព្យាបាលបង្ហាញចំនួន៤ក្បាល -នៅភូមិព្រែកសំពៅសត្វឈឺសរុប២៨៦ក្បាល(ក្របី១ក្បាល) ព្យាបាលជាចំនួន២៣៣ក្បាល កំពុងព្យាបាលចំនួន៤៥ក្បាល ងាប់កូនគោចំនួន៨ក្បាល(ក្របី១ក្បាល) -នៅភូមិសាអងមានសត្វឈឺសរុបចំនួន៥១ក្បាល(ក្របី៨ក្បាល) ព្យាបាលជាចំនួន៤៦ក្បាល(ក្របី៥ក្បាល) កំពុងព្យាបាលចំនួន៤ក្បាល(ក្របី៣ក្បាល) ងាប់កូនគោចំនួន១ក្បាល ហើយ+បញ្ជាក់សត្វដែលងាប់ភាគច្រើនម្ចាស់លេងទៅវាល និងព្រៃហើយម្ចាស់មិនដឹងសត្វឈឺទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter