មាតិកា
ចុះតាមដានវាយតម្លៃវឌ្ឍនភាពនៃការដាំដុះបន្លែរបស់សមាជិកបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាព ស្ថិតនៅភូមិត្រពាំងក្រពើថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១
ចេញ​ផ្សាយ ១៩ កុម្ភៈ ២០២១
202

ថ្ងៃព្រហស្បតិ៍ ០៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុករលាប្អៀរ បានចុះតាមដានវាយតម្លៃវឌ្ឍនភាពនៃការដាំដុះបន្លែរបស់សមាជិកបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាព ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង តាមការត្រួតពិនិត្យវាយតម្លៃបានបង្ហាញអោយឃើញថា៖ នៅភូមិត្រពាំងក្រពើ កសិករប្រមាណ ៥៤គ្រួសារ បាន ចាប់យកអាជីពដាំបន្លែជាមុខរបរចម្បងក្នុងការក្នុងការបង្កើនប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារប្រចាំថ្ងៃ ចំនែក កសិករ  សែត ផៃ មាន ភាពអំណត់ ព្យាយាម ខ្ពស់ និងមានការគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ( ASPIRE) ផងនោះបានដាំបន្លែស្ពៃក្រញ៉ាញ់ក្នុងផ្ទះសំណាញ់រយះពេល២៧ថ្ងៃប្រមូលផលចំនួន ៥០០គីឡូក្រាម លក់ទៅអោយក្រុមហ៊ុន TROPICAM NETAFIM  ជាលើកទី១ ក្នុងតម្លៃ ៣ ០០០រៀល ក្នុង១គីឡូក្រាម(តម្លៃកិច្ចសន្យា) ក្នុងខណៈដែលតំលៃទីផ្សារខេត្តកំពង់ឆ្នាំង ២ ៥០០រៀលក្នុង ១គីឡូក្រាម សរុបទឹកប្រាក់ទទួលបានចំនួន ១ ៥០០ ០០០រៀល កាត់ថ្លៃចំណាយសរុបចំនួន ៧០០ ០០០រៀល  សល់ប្រាក់ចំណេញ ៨០០ ០០០រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter