មាតិកា
ចុះពិនិត្យការដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់របស់កសិករ នៅភូមិតាសុខ ឃុំសែប និងការងារបង្កបង្កើនផលស្រូវប្រាំងនៅភូមិក្បាលដំរីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១
ចេញ​ផ្សាយ ២០ កុម្ភៈ ២០២១
282

ថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី ឈិន កញ្ញា ប្រធានការិយាល័យរដ្ឋបាល-​បុគ្គលិក និងក្រុមការងារ ព្រមទាំងតំណាងក្រុមហ៊ុនត្រូពីខេម បានចុះពិនិត្យការដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់របស់កសិករ នៅភូមិតាសុខ ឃុំសែប និងការងារបង្កបង្កើនផលស្រូវប្រាំងនៅភូមិក្បាលដំរី ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយកម្មវិធីទី១៖ ចុះពិនិត្យការដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់របស់កសិករ នៅភូមិតាសុខ ដែលមានការចូលរួមពីកសិករដាំបន្លែក្នុងផ្ទះសំណាញ់មកពីភូមិត្រពាំងក្រពើចំនួន០២នាក់ផងដែរ  ក្នុងគោលបំណង៖ ជួបពិភាក្សា និងចរចារតម្លៃបន្លែសុវត្ថិភាព រវាងកសិករជាមួយក្រុមហ៊ុន ដោយក្រុមហ៊ុនបានហ៊ានអោយតម្លៃបន្លែចាប់ពីខែ១២ ដល់ខែ២ បានតម្លៃបន្លែពី ២ ០០០រៀល ទៅ ២ ៥០០រៀលក្នុងមួយគីឡូក្រាម ហើយចាប់ពីខែ៣ ដល់ខែ១១ បានតម្លៃពី ២ ៥០០រៀល ទៅ ៣ ០០០រៀល ក្នុងមួយគីឡូក្រាម ប៉ុន្តែខាងកសិករសុំពេលពិចារណារយះពីរថ្ងៃសិន។ បន្ទាប់មកកម្មវិធីទី២៖ ក្រុមការងារ បានចុះពិនិត្យការងារបង្កបង្កើនផលស្រូវប្រាំងនៅភូមិក្បាលដំរី ហើយបានសង្កេតឃើញថា ស្រូវមានលក្ខណល្អប្រសើរ និងកំពុងប្រមូលផលជាបន្តបន្ទាប់ ពុំមានបញ្ហាអ្វីគួរឲ្យកត់សំគាល់ រីឯតម្លៃស្រូវប្រាំងវិញ គឺស្រូវសើមបានតម្លៃ ៩៥០រៀលក្នុងមួយគីឡូក្រាម និងស្រូវស្ងួតបានតម្លៃ ១ ០៥០រៀលក្នុងមួយគីឡូក្រាម ហើយចំពោះទិន្នផលវីញ គឺបានផល ​៤.៦៥តោន ក្នុង១ហិចតា។

ចំនួនអ្នកចូលទស្សនា
Flag Counter