ថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកម្ភ: ឆ្នាំ២០២១ លោក លន់ ពិសី អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតបូកលទ្ធផលការងារប្រចាំឆ្នាំ២០២០ របស់សហគមន៍កសិកម្មមរតកស្ករត្នោតខ្មែរ ក្រោមអធិបតីភាពលោកស្រី ហែម សាវ៉ាត អភិបាលរងស្រុកសាមគ្គមានជ័យ នៅភូមិត្រពាំងបួន ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមមានអាជ្ញាធរភូមិ ក្រុមប្រឹក្សាឃុំ បុគ្គលិកក្រុមហ៊ុន និងថ្នាក់ដឹកនាំសហគមន៍ និងសមាជិកសហគមន៍សរុបចំនួន៤៥នាក់ ស្រី ៣៥នាក់ ក្នុងគោលបំណងសម្រេចនិងអនុម័តទៅលើរបៀបវារៈដូចខាងក្រោម៖ -របាយការណ៍សកម្មភាពមុខរបរ -របាយការណ៍ហិរញវត្ថុ -របាយការណ៍ត្រួតពិនិត្យរបស់គណៈកម្មការត្រួតពិនិត្យ -ផែនការបែងចែកប្រាក់ចំណេញ រួមទាំងប្រាក់ភាគលាភ -ការអនុម័តសមាជិកថ្មី ការជាវហ៊ុនបន្ថែម, ការអនុម័តការសុំលាឈប់របស់សមាជិកចាស់ និងផែនការសកម្មភាពមុខរបរ និងផែនការថវិកាសម្រាប់ឆ្នាំ២០២១។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម