មាតិកា
ចុះត្រួតពិនិត្យ និងវាយតម្លៃ ការចិញ្ចឹមមាន់បង្ហាញរបស់កសិករនៃគម្រោងសន្តិសុខស្បៀង នៅស្រុករលាប្អៀរថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២១
ចេញ​ផ្សាយ ២៥ កុម្ភៈ ២០២១
174

ថ្ងៃពុធ  ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤  ខែកុម្ភ: ឆ្នាំ២០២១ ​លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងក្រុមការងារ បានចុះអមដំណើរឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងបណ្ឌិត សួន សុធឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងសហការី ចុះត្រួតពិនិត្យ និងវាយតម្លៃ ការចិញ្ចឹមមាន់បង្ហាញរបស់កសិករនៃគម្រោងសន្តិសុខស្បៀង នៅឃុំបន្ទាយព្រាល ៣បង្ហាញ ឃុំក្រាំងលាវ ១បង្ហាញ និងឃុំស្រែថ្មី១បង្ហាញ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ត្រួតពិនិត្យ និងវាយតម្លៃសកម្មភាពរបស់គម្រោងក្នុងខេត្តកំពង់ឆ្នាំង ព្រមទាំងផ្តល់អនុសាសន៏កែលម្អរបន្ថែម ។ ជាលទ្ធផល ៖ បានសំណេះសំណាលណែនាំពីគោលបំណងគម្រោង និងត្រួតពិនិត្យក្នុងការចិញ្ចឹមមាន់របស់កសិករ ព្រមទាំងបានផ្តល់ប្រឹក្សាកែលម្អរនូវចំណុចខ្វៈខាត។

ចំនួនអ្នកចូលទស្សនា
Flag Counter