ថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២១ លោក គង់ រស់ ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម បានចុះប្រមូលស្ថិតិមាសុីនកិនស្រូវធុនធំក្នុងស្រុកកំពង់ត្រទ្បាចនិងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាលទ្ធផល ស្រង់បានទិន្នន័យនៅស្រុកកំពង់ត្រទ្បាចចំនូន៥ឃំុ និងស្រុកសាមគ្គីមានជ័យចំនូន១ឃំុ សរុបរោងម៉ាស៊ីនទាំងពីរនេះចំនួន ៨រោងម៉ាស៊ីន ក្នុងគោលបំណង៖ ស្រង់ឈ្មេាះម្ចាស់រោងមាសុីនកិនស្រូវ និង លេខទូរសព្ទ័ ហើយរោងម៉ាស៊ីនទាំងអស់នោះ មានសមត្ថភាពកិនបាន ១,២៥តោន ក្នុង១ម៉ោង -បរិមាណនាំចេញអង្គរក្នុង១ឆ្នាំ បាន១០តោន -ការទិញស្រូវស្តុកសម្រាប់កិន ៤០០តោន ទៅ ១ ០០០តោន និង-ទុនបង្វិលទិញស្រូវមានលទ្ធភាពចន្លោះពី ៧០ ០០០ដុល្លារ ទៅ ៨០ ០០០ដុល្លារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម