មាតិកា
មហាសន្និបាតកំណេីតដំបូងរបស់សហគមន៍កសិកម្មនៅឃុំខ្លុងពពកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១
ចេញ​ផ្សាយ ២៥ កុម្ភៈ ២០២១
231

ថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤  ខែកុម្ភៈ ឆ្នាំ២០២១ លោក តូច ប៉ូច ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងសហការី បានចូលរួមមហាសន្និបាតកំណេីតដំបូងរបស់សហគមន៍កសិកម្មនៅឃុំខ្លុងពពក ក្រោមអធិបតីភាពដោយ លោកស្រី ជឹម ចោត អភិបាលរងស្រុកទឹកផុស ដែលប្រារព្វនៅសាលាបុណ្យភូមិត្រពាំងក្របៅ  ឃុំខ្លុងពពក ស្រុកទឹកផុស  ខេត្តកំពង់ឆ្នាំង  ដែលមានអ្នកចូលរួមសរុបចំនួន ៥២នាក់ ស្រី ៣៣នាក់ ក្នុងគោលបំណង៖ -អនុម័តលេីលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិកម្ម -បោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាភិបាល  និងគណៈកម្មាការត្រួតពិនិត្យ និងពិភាក្សាអំពីសំណុំឯកសារចាំបាច់ដែលត្រូវភ្ជាប់ពេលធ្វេីលិខិតស្នេីសុំចុះបញ្ជីទទួលស្គាល់ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ជាលទ្ធផលសម្រេចបាន៖ បានឯកភាពអនុម័តលេីលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិកម្ម -បោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាភិបាល ៥រូប និងគណះកម្មាការត្រួតពិនិត្យ ៣រូប និង-បានពិភាក្សាលេីឯកសារចាំបាច់ដែលត្រូវភ្ជាប់ពេលធ្វេីលិខិតស្នេីសុំចុះបញ្ជី (មិនត្រូវអោយលេីសរយ:ពេល៣០ថ្ងៃ ក្រោយមហាសន្និបាតកំណេីតដំបូង)។

ចំនួនអ្នកចូលទស្សនា
Flag Counter