មាតិកា
ចុះពិនិត្យតាមដានពីការដាំដុះបន្លែស្លឹកនៅភូមិត្រពាំងក្រពើ ឃុំទឹកហូតថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១
ចេញ​ផ្សាយ ០២ មីនា ២០២១
224

 ថ្ងៃចន្ទ ៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្រុមការងារ ASPIRE ថ្នាក់ខេត្ត បានចុះពិនិត្យតាមដានពីការដាំដុះបន្លែស្លឹក ការតប្រព័ន្ធទឹកសម្រាប់ការស្រោចស្របបន្លែ និង ការប្រមូលផលបន្លែ របស់សមាជិកបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាព ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ។ កសិករឈ្មោះ វន វីន ភេទប្រុស បានដាំបន្លែស្ពៃចង្កឹះក្នុងផ្ទះសំណាញ់រយៈពេល ២០ថ្ងៃដោយប្រមូលផលបានចំនួន ៦២០ គីឡូក្រាម លក់ទៅអោយក្រុមហ៊ុន TROPICAM  ក្នុងតម្លៃ ៣ ០០០រៀល/គីឡូក្រាម (តម្លៃកុងត្រា) សរុបទឹកប្រាក់ដែលទទួលបានចំនួន ១ ៨៦០ ០០០រៀល កាត់ថ្លៃចំណាយសរុបចំនួន ៧៥០ ០០០៛  ប្រាក់ចំណេញដែលទទួលបានចំនួន ១ ១១០ ០០០រៀល រីឯការតប្រព័ន្ធស្រោចស្របគឺ ដំណើរការបានចំនួន ៦០ភាគរយ ហើយ ។

ចំនួនអ្នកចូលទស្សនា
Flag Counter