ថ្ងៃចន្ទ ៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្រុមការងារ ASPIRE ថ្នាក់ស្រុក បានចុះត្រួតពិនិត្យកសិករបង្ហាញ តុល សុវណ្ណ នៅភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានផ្តល់កូនមាន់ ២១ថ្ងៃ ចំនួន ២០០ក្បាលដល់សមាជិក ចំនួន ២០គ្រួសារ។ សូមបញ្ជាក់ថា សកម្មភាពនេះជាការអនុវត្តកិច្ចសន្យា រវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តនិង អង្គការពន្លឺកុមារ ហើយមកទល់បច្ចុប្បន្ននេះ កសិកបង្ហាញស្រុក សាមគ្គីមានជ័យ បានផ្តល់ កូនមាន់ ២១ថ្ងៃ ដល់សាមាជិកបណ្តុំ បាន ៧០០ក្បាលហើយ កូនមាន់នឹងត្រូវផ្តល់ជាបន្តបន្ទាប់រហូតដល់គ្រប់សមាជិកបណ្តុំទាំងអស់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម