មាតិកា
ប្រជុំរៀបចំវេទិការអ្នកពាក់ព័ន្ធបណ្តុំអាជីវកម្មលើការចិញ្ចឹមមាន់នៅឃុំតាំងក្រសាំងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១
ចេញ​ផ្សាយ ០៩ មេសា ២០២១
233

ថ្ងៃព្រហស្បតិ៍  ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ការិយាល័យផលិតកម្មនិងបសុព្យាបាល ដែលដឹកនាំដោយលោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងសហការី បានសហការជាមួយ មន្រ្តីការិ.កសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកទឹកផុស បានចូលរួមប្រជុំរៀបចំវេទិការអ្នកពាក់ព័ន្ធបណ្តុំអាជីវកម្មលើការចិញ្ចឹមមាន់ របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) នៅឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង ៖ សិក្សាលទ្ធភាពកិច្ចសន្យាដើម្បីធ្វើផែនការ អាជីវកម្មនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីផ្សារ និង ផ្លាស់ប្តូរពីការផលិតបានលក់ហើយមកលក់ជាក្រុមដែលមានកិច្ចសន្យាច្បាស់លាស់។ ជាលទ្ធផល ៖  កិច្ចប្រជុំពិភាក្សានេះបានធ្វើឡើងដោយបំបែកជាបីក្រុមតូចៗ នៅតាមភូមិគោលដៅ គឺ ភូមិតាំងក្រសាំង ភូមិចាស  ភូមិគោកពួច និងភូមិក្រាំងម៉ ( ដើម្បីចូលរួមអនុវត្ត ៣ការពារ ៣កុំ ) សរុបកសិករចូលរួម ៥០នាក់ ក្នុងនោះស្រី៣៨នាក់ ហើយបានពិភាក្សា លើតម្រូវរបស់កសិករ តម្លៃផលិតកម្ម . អ្នកផ្គត់ផ្គង់ និងធ្វើផែនការអាជីវកម្មដែលជាយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៏ទីផ្សារ។

ចំនួនអ្នកចូលទស្សនា
Flag Counter