មាតិកា
ពិធីចែកធាតុចូលកសិកម្ម(សម្ភារៈចិញ្ចឹមមាន់ និងដាំបន្លែ) ដល់ក្រុមកសិកររៀនសូត្រពីកសិករ ចំនួន៣ក្រុម នៅភូមិអូរ ឃុំពន្លៃថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១
ចេញ​ផ្សាយ ០៦ ឧសភា ២០២១
177

ថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ លោក អែល យឿន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី កែវ ចរិយា ទីប្រឹក្សាគ្រប់គ្រង បានចូលរួមពិធីចែកធាតុចូលកសិកម្ម(សម្ភារៈចិញ្ចឹមមាន់ និងដាំបន្លែ) ដល់ក្រុមកសិកររៀនសូត្រពីកសិករ ចំនួន៣ក្រុម នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីមន្ត្រីថ្នាក់ស្រុក អាជ្ញាធរភូមិ/ឃុំ  និងភ្នាក់ងារផ្សព្វផ្សាយឃុំ ដែលមានការគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្នុងគោលបំណង៖ ជម្រុញ និងលើកទឹកចិត្តដល់កសិករខិតខំប្រឹងប្រែងចិញ្ចឹម និងដាំដុះបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃស្របពេលប្រទេសកម្ពុជាក៏ដូចជាសកលលោកជួបវិបត្តិសេដ្ឋកិច្ចដោយសារជម្ងឺឆ្លង Covid-19 ​សព្វថ្ងៃនេះ ហើយក្រុមនិមួយៗ ទទួលបាន សំណាញ់ស្បៃ ការពារទ្រុងមាន់ និងសម្ភារៈបន្លែ ទ្រុងដាក់កូនមាន់ ស្នូកទឹក ស្នូកចំណី ថ្នាំសម្លាប់មេរោក TH4 ពូជត្រសក់ ពូជសណ្តែកគួរ ពូជត្រគួន និងសំណាញ់ទ្រើង។ 

ចំនួនអ្នកចូលទស្សនា
Flag Counter