មាតិកា
ចុះជ្រើសរើសទីកន្លែងសាងសង់ទ្រុងមាន់ របស់គម្រោងសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ(2KR) ជូនកសិករបង្ហាញចំនួន ៥គ្រួសារ ស្ថិតនៅឃុំស្វាយជ្រុំថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២១
ចេញ​ផ្សាយ ១៨ ឧសភា ២០២១
189

ថ្ងៃចន្ទ ៦កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២១ លោកស្រី ម៉ក់ សុខឌី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងមន្ត្រី បានចុះជ្រើសរើសទីកន្លែងសាងសង់ទ្រុងមាន់ របស់គម្រោងសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ(2KR) ជូនកសិករបង្ហាញចំនួន ៥គ្រួសារ ស្ថិតនៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ត្រួតពិនិត្យ និងកំណត់ទីតាំងជាក់លាក់ សំរាប់សាងសង់ទ្រុងមាន់ និងលើកទឹកចិត្តអោយគាត់ខិតខំប្រឹងប្រែងផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃក្នុងអំឡុងពេលប្រទេសសកម្ពុជា ក៏ដូចជាសកលលោកជួបវិបត្តិសេដ្ឋកិច្ចដោយសារជម្ងឺ Covid-19 ជាលទ្ធផល៖ បានជ្រើសរើសទីតាំងជូន៖ កសិករ ឡុង ស៊ីណាង ស្ថិតនៅភូមិសិឡាង, កសិករ គឹម ស៊ីណាត ស្ថិតនៅភូមិធ្នង់កំបុត, កសិករ សៀង ចន្ថា ស្ថិតនៅភូមិចិន, កសិករ ហ៊ឹម សំហឿន និង អ៊ុក សុភាព ស្ថិតនៅភូមិស្វាយចេក។

ចំនួនអ្នកចូលទស្សនា
Flag Counter