មាតិកា
ចុះត្រួតពិនិត្យវាយតម្លៃការសាងសង់អាងស្តុកទឹក ចំណុះ(៥០ម៉ែត្រគីប) និងតប្រព័ន្ធអគ្គិសនីនៅភូមិត្រពាំងក្រពេី ឃុំទឹកហូតថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១
ចេញ​ផ្សាយ ១៨ ឧសភា ២០២១
141

ថ្ងៃចន្ទ ៦កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ លោក តូច​ ប៉ូច ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការរណ៍ជាមួយនឹងនាយកដ្ឋានវិស្វកម្មកសិកម្មនិងនាយកដ្ឋានវិនិយោគ បានចុះត្រួតពិនិត្យវាយតម្លៃការសាងសង់អាងស្តុកទឹក ចំណុះ(៥០ម៉ែត្រគីប) និងតប្រព័ន្ធអគ្គិសនីដែលអនុវត្តន៍ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ស្រោចស្រពផលិតកម្មខ្ទឹមស្លឹករបស់សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម ដែលស្ថិតនៅភូមិត្រពាំងក្រពេី  ឃុំទឹកហូត  ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ -ត្រួតពិនិត្យដំណេីរការនៃការសាងសង់អាងស្តុកទឹកនិងបណ្តាញ អគ្គីសនី -ត្រួតពិនិត្យដំណេីរការនៃអាជីវកម្មខ្ទឹមសន្លឹក ជាលទ្ធផលសម្រេចបាន៖ គឺ-អាងស្តុកទឹកសាងសង់សម្រេច100%  និងបានតភ្ជាប់កុងទ័រទឹកសម្រេចបាន ២០កុងទ័រ  លេីផែនការ ៨៦កុងទ័រ និង-ដំណើរការដាំដុះ ខ្ទឹមស្លឹកមានការថយចុះជាងមុនព្រោះខ្វះខាតទឹក ហើយបញ្ហាប្រឈម -ភ្លេីងអគ្គីសនីប្រើមិនគ្រប់ធ្វេីអោយការចែកចាយទឹកទៅប្រព័ន្ធស្រោចស្រពមានភាពរអាក់រអួល និងតម្លៃខ្ទឹមធ្លាក់ចុះ ក្នុងតម្លៃ ១ ០០០រៀល ក្នុង១គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter