មាតិកា
ចុះវាយតម្លៃនិងសម្រេចកំណត់យកទីកន្លែងសាងសង់ទ្រុងមាន់ស្ថិតនៅឃុំស្វាយជ្រុំ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១
ចេញ​ផ្សាយ ២០ ឧសភា ២០២១
117

ថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ​បានដឹកនាំមន្ត្រី ចុះវាយតម្លៃនិងសម្រេចកំណត់យកទីកន្លែងសាងសង់ទ្រុងមាន់ របស់គម្រោងសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ(2KR) ជូនកសិករបង្ហាញចំនួន ៥គ្រួសារ ស្ថិតនៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ត្រួតពិនិត្យ និងកំណត់ទីតាំងជាក់លាក់ សំរាប់សាងសង់ទ្រុងមាន់ ដើម្បីលើកទឹកចិត្តអោយគាត់ខិតខំប្រឹងប្រែងផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃក្នុងអំឡុងពេលប្រទេសសកម្ពុជា ក៏ដូចជាសកលលោកជួបវិបត្តិសេដ្ឋកិច្ចដោយសារជម្ងឺ Covid-19  ។ ជាលទ្ធផល៖ បានជ្រើសរើសទីតាំងជូន៖ កសិករ ឡុង ស៊ីណាង ស្ថិតនៅភូមិសិឡាង, កសិករ គឹម ស៊ីណាត ស្ថិតនៅភូមិធ្នង់កំបុត, កសិករ គាំ សុីនួន  ស្ថិតនៅភូមិធ្នង់កំបុត  កសិករ ហ៊ឹម សំហឿន និង អ៊ុក សុភាព ស្ថិតនៅភូមិស្វាយចេក។

ចំនួនអ្នកចូលទស្សនា
Flag Counter