មាតិកា
ប្រជុំស្តីពី ការចាប់ផ្ដើមអនុវត្តកិច្ចសន្យាជួលអ្នកក្រៅ (Contracting Out)លើការបង្កើតបណ្ដុំអាជីវកម្មមាន់ ផ្សារភ្ជាប់ទីផ្សារ ជាមួយអង្គការពន្លឺកុមារ(PK) ឆ្នាំ២០២១ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១
ចេញ​ផ្សាយ ២២ ឧសភា ២០២១
156

ថ្ងៃសុក្រ ១០កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រជុំស្តីពី ការចាប់ផ្ដើមអនុវត្តកិច្ចសន្យាជួលអ្នកក្រៅ (Contracting Out)លើការបង្កើតបណ្ដុំអាជីវកម្មមាន់ ផ្សារភ្ជាប់ទីផ្សារ ជាមួយអង្គការពន្លឺកុមារ (PK) ឆ្នាំ២០២១ ​ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) (កិច្ចសន្យានេះលេខ SSS-001-2021/PDAFF/KCH/ASPIRE ដែលបានចុះហត្ថលេខា ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១) តាមប្រព័ន្ធអនឡាយ ក្រោមការដឹកនាំប្រជុំដោយ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមចំនួន ១៥នាក់ ស្រី៥នាក់  ក្នងនោះមាន ៖ ក្រុមការងារASPIRE ថ្នាក់ខេត្ត ១០នាក់ លេខាធិការដ្ឋានASPIRE ២នាក់ និងអង្គកាពន្លឺកុមារ ចំនួន ៣នាក់ ក្នុងគោលបំណង ណែនាំស្គាល់គ្នារវាងថ្នាក់ដឹកនាំមន្ទីរ មន្រ្តីជំនាញ និងអ្នកផ្ដល់សេវាកម្ម (ក្រុមអ្នកជំនាញ), ពិភាក្សា និងបញ្ជាក់ឲ្យច្បាស់អំពីកិច្ចសន្យា និងចំណុចសំខាន់ៗនៃកិច្ចសន្យា។

ចំនួនអ្នកចូលទស្សនា
Flag Counter