មាតិកា
ចុះត្រួតពិនិត្យទីសត្តឃាត និងកសិដ្ឋានចិញ្ចឹមសត្វបានចំនួន ៣កសិដ្ឋាន ស្ថិតនៅស្រុកបរិបូណ៏ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១
ចេញ​ផ្សាយ ២២ ឧសភា ២០២១
252

 ថ្ងៃសុក្រ ១០កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ លោក ហ៊ុន លី  អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រី សហការជាមួយមន្ត្រីស្រុក ចុះត្រួតពិនិត្យទីសត្តឃាត និងកសិដ្ឋានចិញ្ចឹមសត្វបានចំនួន ៣កសិដ្ឋាន ស្ថិតនៅស្រុកបរិបូណ៏ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ដើម្បីសុវត្ថិភាពសាច់សត្វ និងសុខភាពសាធារណ: តាមរយ:ការត្រួតពិនិត្យអនាម័យសត្វ សាច់និងជីវសុវត្ថិភាពកន្លែងពិឃាត និងកន្លែងចិញ្ចឹមសត្វ ជាលទ្ធផល : បានត្រួតពិនិត្យ៖ កសិដ្ឋានចិញ្ចឹមទាពង ឆែម សុធី នៅភូមិតាបាង ឃុំចក មានទា ៣ ៥០០ក្បាល ពងក្នុង១ថ្ងៃ= ២ ៧០០គ្រាប់, សេង សុវណ្ណ នៅភូមិស្វាយគយ ឃុំពន្លៃ មានទា ៤ ០០០ក្បាល ពងក្នុង១ថ្ងៃ= ៣ ២០០គ្រាប់ (១គ្រាប់លក់បានតម្លៃ ៣០០រៀល), កសិដ្ឋានចិញ្ចឹមមាន់ យឺន ផានី នៅភូមិផ្សារ ឃុំផ្សារ មានមាន់ ៣សាសន៍ ៤០ ០០០ក្បាល និងកសិករចិញ្ចឹមជ្រូក ហុក សំអាត មានជ្រូកមេ ១២ក្បាល កូន ៤៥ក្បាល សាច់ ៣៥ក្បាល (សាច់ជ្រូករស់លក់បាន១៣ ៥០០រៀលក្នុង១គីឡូក្រាម) និងពិនិត្យទីសត្តឃាត ទិត្យ គីន នៅភូមិស្វាយគយ ឃុំពន្លៃ៕

ចំនួនអ្នកចូលទស្សនា
Flag Counter