មាតិកា
ចុះត្រួតពិនិត្យទីសត្តឃាត និងកន្លែងចិញ្ចឹមជ្រូក និងពពែ ដែលស្ថិតនៅស្រុកជលគិរីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៦ ឧសភា ២០២១
150

ថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រី សហការជាមួយមន្ត្រីពេទ្យសត្វស្រុក ចុះត្រួតពិនិត្យទីសត្តឃាត និងកន្លែងចិញ្ចឹមជ្រូក និងពពែ ដែលស្ថិតនៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ត្រួតពិនិត្យអនាម័យ និងធ្វើជីវសុវត្ថិភាព ដើម្បីសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកទឹកចិត្តដល់អ្នកចិញ្ចឹមអោយខិតខំប្រឹងប្រែងចិញ្ចឹមបន្ថែមទៀត និងជម្រុញម្ចាស់ទីសត្តឃាតមានវិធានអនាម័យអោយបានស្អាតបាតបរិស្ថានជុំវិញទីសត្តឃាត ក្នុងបរិបទប្រទេសកម្ពុជាក៏ដូចជាសកលលោកជួបវិបត្តិសេដ្ឋកិច្ចដោយសារជម្ងឺCovid-19 ជាលទ្ធផល៖ បានត្រួតពិនិត្យ កន្លែងចិញ្ចឹមជ្រូកចំនួន ៣ទ្រុង ដែលមានជ្រូកសរុប ៥២ក្បាល, កន្លែងចិញ្ចឹមពពែចំនួន ២កន្លែង មានពពែចំនួន ៦០ក្បាល និងបានបាញ់ថ្នាំសម្លាប់មេរោគនៅទីសត្តឃាត។

ចំនួនអ្នកចូលទស្សនា
Flag Counter