មាតិកា
ចុះត្រួតពិនិត្យទីសត្តឃាត និងកសិករចិញ្ចឹមគោសាច់បានចំនួន ៣កន្លែង ស្ថិតនៅស្រុកកំពង់ត្រឡាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២១
ចេញ​ផ្សាយ ២៩ ឧសភា ២០២១
128

ថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២១ លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រី សហការជាមួយមន្ត្រីពេទ្យសត្វស្រុកកំពង់ត្រឡាច ចុះត្រួតពិនិត្យទីសត្តឃាត និងកសិករចិញ្ចឹមគោសាច់បានចំនួន ៣កន្លែង ស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ត្រួតពិនិត្យអនាម័យ ធ្វើជីវសុវត្ថិភាព និងផ្សព្វផ្សាយការឆ្លងរីករាលដាលជម្ងឺសត្វ ហើយជាលទ្ធផល៖ បានត្រួតពិនិត្យ និងណែនាំ-កសិករចិញ្ចឹមគោសាច់ ម៉ាត់ ម៉ៃយ៉ាន នៅភូមិព្រៃពីស ឃុំច្រេស មានគោចំនួន៣៧ក្បាល -កសិករចិញ្ចឹមគោសាច់ ស៊ីត សុបអ៉ី នៅភូមិព្រែពីស ឃុំច្រេស មានគោចំនួន៦០ក្បាល -និងកសិករចិញ្ចឹមគោសាច់ សឿន សុវណ្ណនៅភូមិព្រៃពីស ឃុំច្រេស មានគោចំនួន៣០ក្បាល និង-ទីសត្តឃាត វ៉ាន់ លាងហាក់ នៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច៕

ចំនួនអ្នកចូលទស្សនា
Flag Counter