មាតិកា
កិច្ចប្រជុំ គាំទ្រទុនសហវិនិយោគ ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមកង្កែប ចំនួន ៥០គ្រួសារ នៅឃុំកំពង់ព្រះគគីរថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២១
ចេញ​ផ្សាយ ០២ មិថុនា ២០២១
130

ថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី  បានចូលរួមកិច្ចប្រជុំគាំទ្រទុនសហវិនិយោគ  ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមកង្កែប ចំនួន ៥០គ្រួសារ  នៅឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ក្នុងនោះមាន កូនកង្កែប អាយុ ៥០ថ្ងៃ ចំនួន ២៥ ០០០ក្បាល និង ចំណី ៥២៥គីឡូក្រាម (១គ្រួសារ ទទួលបាន ៥០កូនកង្កែប) ជាមួយគ្នានេះដែរ កញ្ញាអនុប្រធានមន្ទីរ បានធ្វើការណែនាំ ដល់សមាជិកបណ្តុំ ដែលទទួលបានកូនកង្កែបអាយុ ៥០ថ្ងៃ ទៅចិញ្ចឹមនេះ ត្រូវដឹងពីរបៀប ថែទាំកូនកង្កែប អានាម័យ និងពីររបៀបប្រើប្រាស់កម្មវិធីលើទូរស័ព្ទឆ្លាតវៃឈ្មោះ"ចំការ" ដែលជាកម្មវិធីទាន់សម័យ ហើយជាកម្មវិធីមួយជួយជំរុញសេដ្ឋកិច្ចគ្រួសារ និងជួយដោះស្រាយកសិករទាន់ពេលវេលានិងសូមប្រជាកសិករខិតខំប្រឹងប្រែងផលិត និងជំរុញការចិញ្ចឹមកង្កែប ដើម្បីរួមចំណែកក្នុងការផលិតស្បៀងសម្រាប់បរិភោគ និងលក់ បង្កើនប្រាក់ចំណូលលគ្រួសារ អំឡុងពេលសកលលោកក៏ដូចជាកម្ពុជាជួបវិបត្តិសេដ្ឋកិច្ចដោយសារតែជម្ងឺ Covid-19។ ហើយឆ្លៀតឳកាសពេលនោះដែរកញ្ញាអនុប្រធាន និងសហការីបានចុះពិនិត្យមើលសកម្មភាពសាងសង់សំណង់ស្តង់ប្រមូលផ្ដុំកសិផលស្ថិនៅឃុំ ពន្លៃ ស្រុក បរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុ(ASPIRE) ជាលទ្ឋផល សំណង់រ បានចាក់គ្រឹះក្រវ៉ាត់ បេតុង និងរៀបឥដ្ឋជញ្ជាំង គឺលទ្ធផលសម្រេចបានប្រហែល១០ភាគរយ។

ចំនួនអ្នកចូលទស្សនា
Flag Counter