មាតិកា
ចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមសត្វនៅស្រុករលាប្អៀរ និងស្រុកទឹកផុសថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១
ចេញ​ផ្សាយ ០៩ មិថុនា ២០២១
143

ថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល និងលោក ឃី យូ ខេង អនុប្រធាននាយកដ្ឋានផលិតកម្ម បានដឹកនាំមន្ត្រី ចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមសត្វនៅស្រុករលាប្អៀរ និងស្រុកទឹកផុស ក្នុងគោលបំណង ៖ ត្រួតពិនិត្យ និងវាយតម្លៃ ណែនាំបន្ថែម ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច ក្នុងការផ្តល់លិខិតអនុញ្ញាត។  ជាលទ្ធផល៖ ចុះដល់កសិដ្ឋាន៖ -លោក ឈួរ យូ ចិញ្ចឹមជ្រូកសាច់ នៅភូមិ អណ្តូងប្រេង ឃុំក្រាំងលាវស្រុករលាប្អៀរ  -លោក ថុង វិញស៊ុន ចិញ្ចឹមជ្រូកសាច់ ភូមិផ្លូវគោ ឃុំបន្ទាយព្រាលស្រុករលាប្អៀរ  -លោក ថូ សាម៉ែន ចិញ្ចឹមជ្រូកសាច់ នៅភូមិចំបក់ប្រសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស  និង-លោក ហោ គឹម ស្រ៊ុយ នៅភូមិអូររោង ឃុំជ្រៃបាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter