មាតិកា
ចុះត្រួតពិនិត្យសមាជិកសហគមន៍ផលិតពូជស្រូវផ្ការំដួល និងពូជស្រូវសែនក្រអូបនៅឃុំទួលខ្ពស់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១
ចេញ​ផ្សាយ ០៩ មិថុនា ២០២១
267

ថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ លោក តូច ប៉ូច ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយនាយកដ្ឋានដំណាំស្រូវ ចុះត្រួតពិនិត្យសមាជិកសហគមន៍ ផលិតពូជស្រូវផ្ការំដួល និងពូជស្រូវសែនក្រអូប ស្ថិតក្នុងភូមិវត្ដ និងភូមិស្លែង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពងឆ្នាំង ដោយមានការចូលរួមពីនាយកដ្ឋានដំណាំស្រូវ ២នាក់ និងនាយកដ្ឋានគ្រាប់ពូជ ១នាក់ ក្នុងគោលបំណង៖ ត្រួតពិនិត្យទីតាំង និងណែនាំបច្ចេកទេសបន្ថែម ដើម្បីដាក់ជូនមន្រី្ដគម្រោង RSPP វាយតម្លៃគុណភាពគ្រាប់ពូជ ហើយជាលទ្ធផល៖ ចុះដល់ទីតាំងផលិតគ្រាប់ពូជស្រូវ ដែលមានសមាជិកផលិតចំនួន ២៥គ្រួសារលើផ្ទៃដី៖ -ស្រូវផ្ការំដួលចំនួន ១០ហិកតា -ស្រូវសែនក្រអូប ១០ហិកតា និងបច្ចុប្បន្ន សមាជិកក្រុមផលិតកំពុងស្ទូងបានប្រហែង ៤០ភាគរយ នៃផ្ទៃដីផលិត។

ចំនួនអ្នកចូលទស្សនា
Flag Counter