មាតិកា
ចុះត្រួតពិនិត្យការដាំដុះខ្ទឹមស្លឹក របស់សមាជិកសហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម នៅភូមិត្រពាំងក្រពើថៃ្ងទី០៩ ខែមិថុនា ឆ្នាំ២០២១
ចេញ​ផ្សាយ ១០ មិថុនា ២០២១
155

ថ្ងៃពុធ  ១៤រោច ខែជេស្ឋ  ឆ្នាំឆ្លូវ  ត្រីស័ក ព.ស ២៥៦៥  ត្រូវនឹងថៃ្ងទី០៩ ខែមិថុនា ឆ្នាំ២០២១ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានចុះត្រួតពិនិត្យការដាំដុះខ្ទឹមស្លឹក  របស់សមាជិកសហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានសមាជិកដាំដុះ ១៤០គ្រួសារ មានផ្ទៃដីដាំដុះចំនួន៨៦ហិកតា ក្នុងគោលបំណង៖ -សាកសួរការយកតម្លៃ ប្រេីប្រាស់ទឹក ក្នុង ១ម៉ែត្រ គូប រវាងសហគមន៍និងសមាជិកប្រើប្រាស់ -ចុះ ផ្ទៃដីដាំដុះដែលពង្រីកថ្មីពុំទាន់តប្រព័ន្ធទឹកភ្លើង ហើយជាលទ្ធផលសម្រេចបាន -លោកប្រធានបានណែនាំដល់ប្រធានសហគមន៍ត្រូវរៀបចំគណ:កម្មការអ្នកដឹកនាំផ្សេងក្រៅពីអ្នកដឹកនាំសហគមន៍កឲ្យច្របូកច្របល់គ្នា -ត្រូវ រៀបចំលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងឲ្យច្បាស់លាស់ចៀសវាងមានទំនាស់រវាងសមាជិក ប្រើប្រាស់និងសហគមន៍ និង-ចុះពិត្យផ្ទៃដី ដែលមិនទាន់បានតប្រព័ន្ធទឹក ភ្លើង ដែលមានចំនួនជាង១២ហិកតា ស្ថិតនៅប៉ែកខាងត្បូងភូមិ។

ចំនួនអ្នកចូលទស្សនា
Flag Counter