មាតិកា
ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២១ របស់ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុករលាប្អៀរថៃ្ងទី០៩ ខែមិថុនា ឆ្នាំ២០២១
ចេញ​ផ្សាយ ១០ មិថុនា ២០២១
157

ថ្ងៃពុធ  ១៤រោច ខែជេស្ឋ  ឆ្នាំឆ្លូវ  ត្រីស័ក ព.ស ២៥៦៥  ត្រូវនឹងថៃ្ងទី០៩ ខែមិថុនា ឆ្នាំ២០២១ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុករលាប្អៀរ បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយ លោកស្រី  កែវ  ចរិយា  ទីប្រឹក្សាគ្រប់គ្រងថ្នាក់ខេត្ត  ដែលមានការចូលរួមពីមន្ត្រីថ្នាក់ខេត្ត និងភ្នាក់ងារផ្សព្វផ្សាយឃុំសរុបចំនួន ១១នាក់ ស្រី ៥នាក់ នៅការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុករលាប្អៀរ ក្នុងគោលបំណង៖ ដើម្បីពិនិត្យវឌ្ឍនភាពនៃការចិញ្ចឹមមាន់សាច់  និងការដាំដុះបន្លែ របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) -ពិភាក្សារការចុះឈ្មោះកសិករក្នុងគម្រោងRUSHIT, -ពិនិត្យលើសម្រង់បរិមាណផលិតផលបណ្តុំប្រចាំខែ ការប្រើប្រាស់ផ្ទះសំណាញ់ មាន់សាច់ របស់បណ្តុំអាជីវកម្ម ការបញ្ចូលទិន្នន័យ  បញ្ហាប្រឈម និងដំណោះស្រាយនានា ហើយជាចុងក្រោយបានលើកទិសដៅបន្ត និងជំរុញឲ្យកសិករដាំដុះក្នុងផ្ទះសំណាញ់និងកសិករក្នុងការចិញ្ចឹមមាន់ និងដាំដុះតាមបច្ចេកទេសនៃកម្មវិធីអោយឆ្លើយតបទៅនឹងស្ថានភាពអាកាសធាតុ និងតម្រូវការទីផ្សារក្នុងស្រុក។

ចំនួនអ្នកចូលទស្សនា
Flag Counter