មាតិកា
កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការបង្កើតបណ្តុំអាជីវកម្មចិញ្ចឹមមាន់នៅភូមិទួលរការ ឃុំមេលំថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១
ចេញ​ផ្សាយ ១៥ មិថុនា ២០២១
209

ថ្ងៃចន្ទ ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការបង្កើតបណ្តុំអាជីវកម្មចិញ្ចឹមមាន់ របស់អង្គការពន្លឺកុមារ នៃសកម្មភាពកិច្ចសន្យាជួលអ្នកខាងក្រៅ(Contracting Out) ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) នៅភូមិទួលរការ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយមានសមាជិកតំណាងចូលរួមសរុប ២១នាក់ ដែលជាលទ្ធផលទទួលបាន៖ -បានសម្របសម្រួលបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំបណ្តុំ និងបែងចែកតួនាទី  ភារកិច្ចថ្នាក់ដឹកនាំ -បានដាក់ឈ្មោះបណ្តុំ និងជ្រើសរើសកសិករអនុវត្តន៍បង្ហាញ និង-បានរៀបចំបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈ ក្នុងបណ្តុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter