មាតិកា
ចុះឣធិការកិច្ចជីកសិកម្ម និងថ្នាំកសិកម្មនៅ ឃុំ០៣ ក្នុងស្រុកបរិបូណ៍ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១
ចេញ​ផ្សាយ ១៥ មិថុនា ២០២១
206

ថ្ងៃចន្ទ ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ អ្នកស្រី ឡុង ប៊ុនណា ប្រធានការិយាល័យនីតិកម្មកសិកម្ម បានដឹកនាំមន្ត្រី ចុះឣធិការកិច្ចជីកសិកម្ម និងថ្នាំកសិកម្មនៅ ឃុំ០៣ ក្នុងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានចំនួន ០៥ដេប៉ូ ក្នុងនោះ៖ -ឃុំ ត្រពាំងចាន់ ចំនួន ០១ ដេប៉ូ -ឃុំ ពន្លៃ ចំនួន ០៣ ដេប៉ូ និង-ឃុំ មេលំ ចំនួន ០១ ដេប៉ូ ហើយក្នុងការចុះត្រួតពិនិត្រមិនមានបទល្មើសទេ ក្រុមការងារបានធ្វើការណែនាំឣាជីវករឲ្យទទួលទិញជី និងថ្នាំកសិកម្មជាមួយក្រុមហ៊ុនស្របច្បាប់និងកុំបន្លំលក់នូវផលិតផលក្លែងបន្លំគុណភាពនៅពេលកំពុងជួបប្រទះនិងជម្ងឺឆ្លងកូវិដ១៩ដល់កសិករ និងវិធានការបោះចោលសំបកវរច្ចខ្ចប់ថ្នាំកសិកម្ម ក្នុងគោលបំណង៖ ឲ្យឣាជីវករគោរពច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter