មាតិកា
ចុះចាក់វ៉ាក់សាំង ការពារជំងឺ សារទឹក-អុតក្ដាម គោ ក្របី នៅភូមិអណ្ដូងរនុក និងភូមិត្រពាំងមាសថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១
ចេញ​ផ្សាយ ៣០ មិថុនា ២០២១
93

ថ្ងៃអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លោកស្រី ម៉ក់ សុខឌី អនុប្រធានការិយាល័យការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រី សហការណ៍ជាមួយពេទ្យសត្វស្រុកកំពង់លែង ពេទ្យសត្វភូមិ ឃុំ ចំនួន ៣នាក់ និងមេភូមិ បានចុះចាក់វ៉ាក់សាំង ការពារជំងឺ សារទឹក-អុតក្ដាម គោ ក្របី នៅភូមិអណ្ដូងរនុក និងភូមិត្រពាំងមាស ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងដើម្បីកាត់បន្ថយអត្រាឈឺស្លាប់របស់សត្វ តាមរយ:ការចាក់វ៉ាក់សាំង អុតក្ដាម-សារទឹក និងផ្សព្វផ្សាយវិធានការការពារជម្ងឺឆ្លងសត្វ។ ជាលទ្ធផល ចាក់វ៉ាក់សាំងសារទឹក-អុតក្តាម លើគោសរុបចំនួន ២៣៥ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter