មាតិកា
វគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវដល់សមាជិកក្រុមប្រើប្រាស់ទឹក នៅភូមិអណ្តូងរវៀង ឃុំអញ្ចាញរូងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១
ចេញ​ផ្សាយ ៣០ មិថុនា ២០២១
175

ថ្ងៃអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លោក តូច ប៉ូច ប្រធានការិយាល័យអភិវឌ្ឍន៍សហគន៍កសិកម្ម បានចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវដល់សមាជិកក្រុមប្រើប្រាស់ទឹក នៅភូមិអណ្តូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលគាំទ្រដោយគម្រោងស្រោចស្រពលំហាច ខេត្តកំពង់ឆ្នាំង នៃគម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងដោះទឹកភាគខាងលិចបឹងទន្លេសាប ដែលមានអ្នកចូលរួមពីអាជ្ញាធរស្រុក ឃុំ ភូមិ និងសមាជិកក្រុមប្រើប្រាស់ទឹកសរុបចំនួន ៣០នាក់ ស្រី ២៦នាក់ ក្នុងគោលបំណង៖ -អោយពួកគាត់យល់ដឹងពី ការផ្លាស់ប្តូរពូជស្រូវ ការជ្រើសរើសពូជយកដាំ និងការប្រើប្រាស់ជី ទៅតាមដំណាក់កាលនៃដំណាំស្រូវ ជាលទ្ទផលដែលកសិករ បានយល់ដឹង ពីការផ្លាស់ប្ដូរគ្រាប់ពូជ យល់ដឹងពីការ ជ្រើសរើសគ្រាប់ពូជ យល់ដឹងពីបច្ចេកទេសការប្រើ ប្រាស់ជី និងបានជ្រើសរើសកសិករឈ្មោះ ញ៉ឹម សុគង់ អាយុ ៣៦ឆ្នាំ សម្រាប់អនុវត្តបង្ហាញ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter