មាតិកា
ពីធីគាំទ្រទុនសហវិនិយោគដល់សមាជិកបណ្តុំអាជីវកម្មបន្លែសុវត្តិភាពនៅភូមិអូរលាជថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១
ចេញ​ផ្សាយ ០៧ កក្កដា ២០២១
122

ថ្ងៃអង្គារ ១២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងសហការី បានចូលរួមពីធីគាំទ្រទុនសហវិនិយោគដល់សមាជិកបណ្តុំអាជីវកម្មបន្លែសុវត្តិភាពនៅភូមិអូរលាជ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមពី ក្រុមការងារASPIREថ្នាក់ស្រុក ទីប្រឹក្សា ASPIRE ភ្នាក់ងារផ្សព្វផ្សាយឃុំ និងអាជ្ញាធរ ឃុំ ភូមិ ដែលគាំទ្រ។ ទុនសហវិនិយោគ ដែលគាំទ្រដល់សមាជិកបណ្តុំអាជីវកម្មបន្លែ ចំនួន ៥០គ្រួសារ នោះមានគ្រាប់ពូជ កំប៉ុង កៅស៊ូគ្របរោង សំណាញ់ទ្រឿង ទុយយោសាចទឹក ស្បៃការពារកំដៅថ្ងៃ ។នៅចុងបញ្ចប់នៃពិធី កញ្ញាអនុប្រធានមន្ទីរបានមានមតិផ្តាំផ្ញើរ និងណែនាំដល់សមាជីកបណ្តុំ ១ទាំងអស់ឲ្យប្រើប្រាស់នូវសម្ភារៈកសិកម្មទាំងនេះឲ្យបានត្រឹមត្រូវ ស្របតាមការណែនាំរបស់ អ្នកបច្ចេកទេស ខិតខំដាំដុះបន្លែឲ្យបានល្អបន្លែ ស្រមតាមគោលការណ៍ ការអនុវត្តកសិកម្មល្អ (GAP) រៀបចំផែនការផលិតអោយបានត្រឹមត្រូវ ដើម្បីធានានូវតម្លៃបន្លែ ស្របតាមទីផ្សារ និងប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ៣ការពារ និង៣កុំដើម្បី ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ចំនួនអ្នកចូលទស្សនា
Flag Counter