មាតិកា
ចុះត្រួតពិនិត្យគុណភាពចំណីសត្វ និងយកសំណាកចំណីនៅក្រុងកំពង់ឆ្នាំងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១
ចេញ​ផ្សាយ ០៩ កក្កដា ២០២១
204

ថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រី សហការណ៍ជាមួយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះត្រួតពិនិត្យគុណភាពចំណីសត្វ និងយកសំណាកចំណីនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ដើម្បីផ្ទៀងផ្ទាត់ត្រួតពិនិត្យគុណភាពចំណីសត្វដែលតាំងលក់ និងផ្សព្វផ្សាយការវេចខ្ជប់ ថែរក្សាចំណី។  ជាលទ្ធផល យកសំណាកចំណីសត្វចំនួន ២៧សំណាក ពីកន្លែងលក់ចំណីឈ្មោះ ទ្រី ប៊ុនធីម និងឈ្មោះ កល្យាណចំណីសត្វ។

ចំនួនអ្នកចូលទស្សនា
Flag Counter