មាតិកា
វគ្គបណ្ដះបណ្ដាលស្ដីអំពីទីផ្សារលក់ផលិតផលកសិកម្មលើប្រពន្ធ័អនឡាញដល់សហគមន៍កសិកម្មនិងផ្សារសហគមន៍កសិកម្មក្នុងខេត្ត្តកំពង់ឆ្នាំងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១
ចេញ​ផ្សាយ ១៤ កក្កដា ២០២១
116

ថ្ងៃអង្គារ ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយសម្ព័នសហគមន៍កសិកម្មកម្ពុជនិងក្រុមហ៊ុន ស្ពែសស៊ែ ណែត បានបើកវគ្គបណ្ដះបណ្ដាលស្ដីអំពីទីផ្សារលក់ផលិតផលកសិកម្មលើប្រពន្ធ័អនឡាញដល់សហគមន៍កសិកម្មនិងផ្សារសហគមន៍កសិកម្មក្នុងខេត្ត្តកំពង់ឆ្នាំង ដែលមានសិក្ខាកាមចូលរួមសរុប១៣នាក់ក្នុងនោះមានស្រ្តី៦នាក់ មកពីសហគមន៍ ចំនួន៦។ ក្នុងគោលបំណង÷-ស្វែងយល់ពីឱកាសទីផ្សារលើការលក់ផលលិតផលកសិកម្មរបស់សហគមន៍ -នីតិវិធីក្នុងការចុះឈ្មោះដើម្បីបើកគណនេយ្យលក់ផលលិតផលលើកម្មវិធី ម៉ូណូ អិចស្ព្រេស -នីតិវិធីក្នុងការផុសលក់និងដាក់បញ្ចូលផលលិតផល -របៀបប្រើប្រាស់និងគ្រប់គ្រងកម្មវិធី និង កាទូទាត់សាច់ប្រាក់ និងចុះទស្សនះកិច្ចសិក្សាក្រុមផលិតរបស់សហគមន៍។ ជាលទ្ធផលក្រោយពីបញ្ចប់វគ្គសិក្ខាសាលាសមាជិកចូលរួមទាំងអស់ទទួលបានចំណេះដឹងពីការប្រើប្រាស់កម្មវិធី ៨០-៩០% អាចប្រើប្រាស់កម្មវិធីនេះបានព្រមទាំងប្ដេជ្ញារចិត្តប្រើប្រាស់កម្មវិធីនេះផុសលក់ផលលិតផលរបស់ខ្លួនដើម្បីបង្កើនប្រាក់ចំណូលនិងពង្រីកទីផ្សារសហគមន៍ អោយកាន់តែប្រសើរឡើងថែមទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter