ថ្ងៃអង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងសហការី បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ស្រែចំនួន ៣ថ្ងៃ ដែលគាំទ្រដោយគម្រោងសន្តិសុខស្បៀង (2KR) ដោយមានការចូលរួមពីកសិករចំនួន ២៣នាក់ដែលជាកសិករអ្នកជិតខាងជាមួយកសិករចិញ្ចឹមបង្ហាញ៥នាក់នៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ នៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ផ្តល់បច្ចេកទេសចិញ្ចឹមមាន់ស្រែជូនកសិករ ដើម្បីអនុវត្តតាមកសិករចិញ្ចឹមបង្ហាញក្នុងភូមិ ឃុំជាមួយ តាមរយ:ការបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមមាន់ស្រែ ដែលធន់ទៅនឹងអាកាសធាតុ ហើយជាលទ្ធផល៖ បានបណ្ដុះបណ្ដាលកសិករ ២២នាក់ នៅភូមិស្វាយចេក និង០១នាក់ នៅភូមិឧទុម្ពរ ឃុំស្វាយជ្រុំ សរុប ២៣នាក់ ស្រី ១៤នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម