មាតិកា
ចុះត្រួតពិនិត្យស្ថានភាពជម្ងឺឆ្លងសត្វគោ ក្របីនៅភូមិក្រោលជី និង ភូមិជាងលួង ឃុំពពេលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៤ កក្កដា ២០២១
227

ថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ  ឆ្នាំឆ្លូវ  ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រីសហការណ៍ជាមួយ ផ្នែកពេទ្យសត្វ ស្រុកបរិបូណ៍ និងភ្នាក់ងារសុខភាពសត្វភូមិ ចុះត្រួតពិនិត្យស្ថានភាពជម្ងឺឆ្លងសត្វគោ ក្របីនៅភូមិក្រោលជី និង ភូមិជាងលួង ឃុំពពេល ស្រុកបរិបូណ៍ ក្នុងគោលបំណង៖ ត្រួតពិនិត្យ ទប់ស្កាតការឆ្លងរាលដាលជម្ងឺឆ្លងសត្វ តាមរយ:ការផ្សព្វផ្សាយ ណែនាំ ព្យាបាលបង្ហាញ ហើយជាលទ្ធផល ៖ កសិករ៤គ្រួសារ ដែលមានគោសរុបចំនួន ២៣ក្បាលក្នុងនោះសត្វឈឺចំនួន០៧ក្បាល បានព្យាបាលនិង បន្តធ្វើការព្យាបាល ដែលរោគសញ្ញាគឺជាជម្ងឺដុំពក និងបានផ្តល់ជូនថ្នាំផ្លឹមេទីឡែន, ថ្នាំព្យាបាលមួយចំនួនដល់កសិករ ហើយណែនាំម្ចាស់សត្វអោយធ្វើអនាម័យ និងតាមដានសុខភាពសត្វជាប្រចាំ ។

ចំនួនអ្នកចូលទស្សនា
Flag Counter