មាតិកា
ចុះត្រួតពិនិត្យស្ថានភាពជម្ងឺឆ្លងសត្វគោ នៅភូមិអូរូង ឃុំឈូកសថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៨ កក្កដា ២០២១
115

​ថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ  ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ការិយាល័យផលិតកម្ម និងបសុព្យាបាល(ផ្នែកពេទ្យសត្វស្រុកកំពង់់ត្រឡាច) បានសហការណ៍ជាមួយ មេភូមិ និងភ្នាក់ងារសុខភាពសត្វភូមិ ចុះត្រួតពិនិត្យស្ថានភាពជម្ងឺឆ្លងសត្វគោ នៅភូមិអូរូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង ÷ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺដុំពក តាមរយ:ការផ្សព្វផ្សាយ និងព្យាបាលបង្ហាញ ហើយជាលទ្ធផល ៖ បានស្រង់ស្ថិតិសត្វ ឈឺ ចំនួន ៧គ្រួសារ ដែលមានគោសរុប៩៩ក្បាល ក្នុងនោះឈឺ ដុំពក១៦ក្បាល ។ បានផ្សព្វផ្សាយពីជម្ងឺឆ្លងសត្វ វិធានការការពារ និងព្យាបាលជម្ងឺឆ្លង និងចែកថ្នាំប្លូមេទីឡែន។

ចំនួនអ្នកចូលទស្សនា
Flag Counter