ថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមប្រជុំបង្ហាញផែនទីជម្រកព្រៃឈើឆ្នាំ២០០២ ត្រូវបានឈូសឆាយ និងចុះពិនិត្យទីតាំងដីព្រៃឈើ១កន្លែងនៅចំណុចលុះ ក្នុងភូមិសាស្ត្រ ភូមិក្ដុល ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំដោយឯកឧត្ដម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកអភិបាលស្រុកទឹកផុស នាយខណ្ឌរដ្ឋបាលព្រៃឈើ មេឃុំក្ដុលសែនជ័យ មេភូមិក្ដុល និងនាយរងសង្កាត់ក្រាំងស្គារ ដែលមានបានប្រើប្រាស់ឧបករណ៍GPS ស្រង់យកចំណុចនិយាមកា២៥ចំណុច គណនាទំហំ៥៦ហ.ត៣៣៥៥ ស្ដិតក្នុងផែនទីគម្របព្រៃឈើឆ្នាំ២០០២ ដ់ើម្បីផ្ទៀងផ្ទាត់គ្នាជាមួយផែនទី ហើយករណីនេះខណ្ឌកំពុងចាត់ការតាមនីតិវិធីនៃច្បា់ប់ស្ដីពីព្រៃឈើ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម