មាតិកា
ចុះជួបពិភាក្សាជាមួយកសិករបញ្ហាទីផ្សារ និងបញ្ហាផ្សេងៗ នៅឃុំចក ខុនរ៉ង និងពន្លៃថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៩ កក្កដា ២០២១
220

ថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព​.ស ២៥៦៥ ត្រូវវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ កញ្ញា ហេង គឺមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានចុះជួបពិភាក្សាជាមួយកសិករបញ្ហាទីផ្សារ និងបញ្ហាផ្សេងៗ នៅឃុំចក ខុនរ៉ង និងពន្លៃ ក្នុងគោលបំណងដើម្បីពិនិត្យស្វែងយល់ និងរកដំណោះស្រាយពីផលលំបាកផ្សេងៗដែលកសិករកំពុងជួបប្រទះដូចជាបញ្ហាបច្ចេកទេសទៅនឹងភាពធន់នៃការប្រែប្រួលអាកាសធាតុនិងបញ្ហាទីផ្សារនិងវាយតំលៃ ការសាង់ សង់មណ្ឌលប្រមូលផ្តុំកសិផលរបស់កសិក ដោយ១ បានជួបកសិករផ្ទះសំណាញ់ ចាន់សុផល នៅភូមិពពេល ឃុំខុនរ៉ង ហើយគាត់បានបញ្ជាក់ថា៖គាត់កំពង់តែ ចាប់ដាំដុះឡើងវិញ  មានដំណាំសាឡាដ ស្ពៃក្រញាញ់និង តាំងអោ តាំងពីទទួលផលបានផ្ទះសំណាញ់មក គាត់បានដាំដុះក្នុងផ្ទះសំណាញ់ចំនួន៦លើកហើយ ដោយក្នុង១លើក ចំណាយទុន ២០០​ ០០០រៀលទៅ ២៥០ ០០០រៀល ទៅលើសម្ភារៈមួយចំនួនរួមក្នុងមួយលើកទិន្នផលបន្លែប្រភេទស្ពៃ សាឡាដ តាំងអោ ទទួលបានទិន្នផល ប្រមាណ ២៥០ទៅ៣០០គីឡូក្រាម ក្នុងរយៈពេល២៥ទៅ៣០ថ្ងៃ បន្លែដែលដាំក្នុងផ្ទះសំណាញ់នេះ អាចលក់បានតម្លៃ ៣ ៥០០រៀលក្នុងមួយគីឡូក្រាមទទួលបាន ចំណូលពី ១ ០០០ ០០០រៀល ទៅ ១ ០៥០ ០០០រៀល ក្នុងរយៈពេល ២៥ថ្ងៃ និង២ ជួបកសិករផ្ទះសំណាញ់ ជា សុភាស់ នៅឃុំប៉ាតាង ឃុំចកដែលរងគ្រោះដោយខ្យល់កន្ទ្រាក់ កំពង់ជួសជុលឡើងវិញ  ដោយក្រុមហ៊ុន Tropicam ទោះជាមិនដាំដំណាំ ក្នុងផ្ទះសំណាញ់ក៍ដោយ កសិករ ជា សុភាស់ បាន ដំាបន្លែ មានស្ពៃខៀវ ស្ពៃក្រញាញ់ នៅជុំវិញផ្ទះរបស់គាត់ តាមរយៈការខិតខំប្រឹងប្រែងដាំដុះរបស់គាត់ ក្រុមការងារបានផ្តល់ការណែនាំបន្ថែមឲ្យគាត់រៀបចំដី ដាក់ជី និងសិក្សាការដាំដំណាំដែលមានតម្រូវការទីផ្សារ និងតម្លៃបានខ្ពស់។នៅថ្ងៃដដែល ក្រុមការងារបាន ត្រួតពិនិត្យផងដែរ មណ្ឌលស្តុកកសិផល កសិកនៅឃុំពន្លៃ ដែលបានសាង់រួច ១០០ភាគរយ.និងបានបំពាក់កង្ហារចំនួន ៣គ្រឿង។

ចំនួនអ្នកចូលទស្សនា
Flag Counter