មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៩ កក្កដា ២០២១
161

ថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព​.ស ២៥៦៥ ត្រូវវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងនៃមន្ទីរកសិកម្មសហការជាមួយកងរាជអាវុធហត្ថB04 ប្រចាំឆ្នុកទ្រូ ប៉ុស្តិ៍នគរបាលឃុំកំពង់ព្រគគីរ, សហគមន៍នេសាទ  និងប្រជាការពារ ដឹកនាំដោយលោក ប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពងើឆ្នាំង បានចុះប្រតិបត្តិការ បង្រាបបទល្មើសនេសាទ ប្រទះឃេីញការធ្វេីនេសាទដោយប្រើឧបករណ៍របាំងសាច់អួនកាត់ព្រែក នៅក្នុងនៅចំណុច កោះត្រែង  ភូមិកោះតាម៉ូវ  ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ជាលទ្ធផលសម្រេចបានដូចខាងក្រោម៖ -របាំងសាច់អួនចំនួន ០៥  កន្លែប្រវែង ៣៥០ម៉ែត្រ លបលូចំនួន ០៥ គ្រឿងបង្គោល ២០០ដើម និងចាក់លែងត្រីចំរុះក្នុងដែននេសាទវិញចំនួន ០៥ គីឡូក្រាម និងប្រើប្រាស់កម្លាំងសរុប ២៥នាក់ និងមធ្យោបាយកាណូត ០៥គ្រឿង។

ចំនួនអ្នកចូលទស្សនា
Flag Counter