ថ្ងៃចន្ទ ០៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រី សហការជាមួយ ពេទ្យសត្វស្រុក ពេទ្យភូមិ និងមេភូមិ ចុះត្រួតពិនិត្យស្ថានភាពជម្ងឺឆ្លងសត្វគោ នៅភូមិព្រៃជ្រៅ ភូមិថ្នល់កែងនិងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ទប់ស្កាត់ការឆ្លងរាលដាល និងស្លាប់ដោយសារជម្ងឺដុំពក ហើយជាលទ្ធផល÷ កសិករមានសត្វគោឈឺចំនួន១៤គ្រួសារ ដែលមានសត្វគោសរុបចំនួន១៥៦ក្បាល និងមានសត្វកំពុងឈឺ៤៨ក្បាល(កូនគោ០៥ក្បាល) បានណែនាំអោយម្ចាស់សត្វអោយយកចិត្តទុកដាក់ ថែទាំសត្វ និងធ្វើការផ្សព្វផ្សាយពីវិធានការការពារ និងការព្យាបាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម