មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១
ចេញ​ផ្សាយ ០៣ សីហា ២០២១
201

ថ្ងៃចន្ទ ០៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ខណ្ឌឋរដ្ឋបាលជលកពង់ឆ្នាំង(សង្កាត់រដ្ឋបាលជលផលជលគិរី) សហការណ៍ជាមួយសហគមន៍នេសាទអន្លង់មេត្រីសែនជ័យ,សហគមន៍នេសាទភូមិព្រែកឆ្ដោរ,សសហគមន៍ភូមិ ថ្មី កម្លាំងសរុប ១៧នាក់ មធ្យោបាយកាណូត០៣ គ្រឿង បានចុះប្រតិបត្តិការប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍ របាំងព្រួលរាំងភ្ផ្ជិតព្រែករួមផ្សំលបក្នុងរដូវបិទនេសាទ នៅចំណុច ព្រែក ព្រះច័ន្ទ ភូមិ កោះធំ ឃុំ ព្រៃគ្រី,ព្រែក អន្លង់អក,ព្រែកត្រប់ ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ​ហើយកំលាំងមួយក្រុមទៀតរបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយ គណះបញ្ជាការឯកភាពស្រុកកំពង់លែង ដោយកំលាំងសរុបចំនួន ២៥នាក់.មធ្យោបាយចំនួន០៧គ្រឿង បានចុះប្រត្តិបតិការបង្រ្កាបបទល្មើសជលផលដោយប្រើឧបករណ៍របាំងលូស្បៃមុងក្នុងភូមិសាស្រ្តចំណុច ប្រយ៉ាប និងអន្លង់លតភូមិកំពង់បាចិន ឃំុពោធិ ស្រុកកំពង់លែង។ក្រោយមកសមត្ថកិច្ចចំរុះយើងបានឯកភាពគ្នា ធ្វើការរុះរើ និងបំផ្លាញចោលនៅនឹងកន្លែង លទ្ធផលសម្រេចបានដូចខាងក្រោម៖ -របាំងលូស្បៃមុងចំនួន២៣កន្លែងប្រវែង៧៥០ម លូស្បៃមុងចំនួន២៣មាត់ បង្គោលចំនួន៣៥០ដើម ត្រីល្អិតចំនួន៣០គីឡូក្រាម, របាំព្រួលរាំងភ្ជិតព្រែក ៨កន្លែង ប្រវែង១០០ម៉ែត្រ ព្រួលចំនួន២០ផែន លបចំនួន ១៦គ្រឿង បង្គោលចំនួន៥៥០ ដេីម និងចាក់លែងកូនត្រីចម្រុះក្នុងដែននេសាទវិញចំនួន ៨០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter