មាតិកា
ចុះសិក្សាអំពីខ្សែច្រវ៉ាក់ផលិតកម្មដំណាំល្ង ក្នុងស្រុកកំពង់លែង រួមមាន ឃុំត្រងិល ឃុំប្រឡាយមាសនិងឃុំផ្លូកទូកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១
ចេញ​ផ្សាយ ០៧ សីហា ២០២១
115

ថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ការិយាល័យក្សេត្រសាស្រ្ត និង ការិល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកកំពង់លែង បានសហការណ៏ជាមួយ នាយកដ្ឋានដំណាំឧស្សាហកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម បានចុះសិក្សាអំពីខ្សែច្រវ៉ាក់ផលិតកម្មដំណាំល្ង ក្នុងស្រុកកំពង់លែង រួមមាន ឃុំត្រងិល ឃុំប្រឡាយមាសនិងឃុំផ្លូកទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ជាលទ្ធផលពីថ្ងៃទី៣ ដល់ ថ្ងៃទី៥ ខែសីហាឆ្នាំ២០២១ គឺបានចុះសម្ភាសន៏តាមផ្ទះកសិករ អំពីការធ្វើផលិតកម្មដំណាំល្ង និងការលក់ផលិតផលល្ងទៅលើទីផ្សារ បានចំនួន ៧៥ គ្រួសារ ក្នុងនោះ ឃុំត្រងិលសម្ភាសន៏បានចំនួន ២៣គ្រួសារ ឃុំប្រឡាយមាសបានចំនួន ២៧ គ្រួសារ និងឃុំផ្លូវទូកបានចំនួន ២៥ គ្រួសារ  ជាទូទៅតម្លៃល្ងឆ្នាំនេះ ចុះថោក គឺ ១គីឡូ ៣៥០០៛-៣៧០០៛ ឆ្នាំ មុន ១គីឡូ ៧០០០៛- ៧៥០០៛ ។                           

ចំនួនអ្នកចូលទស្សនា
Flag Counter